Galatians 5

1ព្រះគ្រិស្ដ​បាន​ដោះយើង​ឲ្យ​រួចដើម្បី​ឲ្យ​យើង​មាន​សេរីភាពដូច្នេះ​ចូរ​អ្នករាល់គ្នា​ឈរ​ឲ្យមាំមួន​ចុះហើយកុំ​ឲ្យ​ជាប់នឹម​នៃ​ភាព​ជា​បាវបម្រើទៀតឡើយ 2មើល៍ខ្ញុំប៉ូល​សូម​ប្រាប់អ្នករាល់គ្នាថាបើ​អ្នករាល់គ្នា​កាត់ស្បែក​នោះ​ព្រះ​គ្រិស្ដគ្មានប្រយោជន៍​សម្រាប់​អ្នករាល់គ្នាទេ 3ខ្ញុំសូម​ធ្វើបន្ទាល់ម្ដងទៀត​ដល់​អ្នកទាំងអស់​ដែល​ទទួលពិធីកាត់ស្បែកថា​អ្នកនោះ​មានកាតព្វកិច្ចប្រព្រឹត្តតាមគម្ពីរវិន័យគ្រប់ជំពូក 4អ្នករាល់គ្នាដែល​ចង់​ឲ្យ​បាន​រាប់ជាសុចរិតដោយសារក្រឹត្យវិន័យ​នោះ​ត្រូវ​បែកចេញពី​ព្រះ​គ្រិស្ដនិង​បាន​បាត់បង់​ព្រះ​គុណ​ហើយ។ 5ដ្បិតយើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹម​នៃ​សេចក្ដីសុចរិត​តាមរយៈ​ព្រះ​វិញ្ញាណ​និង​ដោយសារជំនឿ 6ព្រោះនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូការកាត់ស្បែកមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ជា​ជំនឿ​ដែល​ប្រព្រឹត្តដោយ​សេចក្ដី​ស្រលាញ់ 7អ្នករាល់គ្នារត់​បាន​ល្អហើយ​តើ​អ្នកណារារាំងអ្នករាល់គ្នាមិន​ឲ្យ​ស្ដាប់បង្គាប់សេចក្ដីពិត? 8ការបញ្ចុះបញ្ចូលបែបនេះមិនមែនមកពីព្រះ​មួយអង្គ​ដែល​បាន​ត្រាស់ហៅអ្នករាល់គ្នាទេ 9មេនំប៉័ងបន្តិចបន្តួច​ធ្វើ​ឲ្យ​ម្សៅទាំងអស់ដោរឡើង 10នៅក្នុងព្រះអម្ចាស់ខ្ញុំជឿជាក់ថា​អ្នករាល់គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេងទៀតឡើយប៉ុន្តែ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នករាល់គ្នាជ្រួលច្របល់ទោះបី​អ្នកនោះ​ជានរណាក៏ដោយ​គេ​នឹង​ទទួលទោស 11បងប្អូនអើយ! ​បើខ្ញុំនៅតែប្រកាស​អំពី​ការកាត់ស្បែក​តើ​ហេតុអ្វី​បានជា​ខ្ញុំ​នៅតែ​ត្រូវ​គេ​បៀតបៀនដូច្នេះ? ​បើ​ខ្ញុំ​ប្រកាស​ដូច្នោះ​មែន​នោះឈើឆ្កាងលែង​ធ្វើ​ឲ្យ​មាន​ការជំពប់ដួល​ទៀត​ហើយ 12ខ្ញុំចង់ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នករាល់គ្នាជ្រួលច្របល់ក្រៀវខ្លួនឯងទៅ 13បងប្អូនអើយ! ​ដ្បិតអ្នករាល់គ្នា​ត្រូវ​បាន​ត្រាស់ហៅឲ្យមានសេរីភាពប៉ុន្តែកុំ​ប្រើ​សេរីភាព​នោះ​ទុកជាឱកាសដល់សាច់ឈាមឡើយផ្ទុយទៅវិញ​ចូរ​បម្រើ​គ្នា​ទៅវិញទៅមកដោយ​សេចក្ដី​ស្រលាញ់ចុះ 14ដ្បិតគម្ពីរវិន័យទាំងមូល​បាន​សម្រេចនៅក្នុងមួយឃ្លា​នេះ​ថា៖ ​«ចូរ​ស្រលាញ់អ្នកជិតខាង​របស់​អ្នក​ឲ្យ​ដូចខ្លួនឯង» 15ប៉ុន្តែបើ​អ្នករាល់គ្នា​ប្រខាំគ្នាហើយបំផ្លាញ​គ្នា​ដូច្នេះ​ចូរ​ប្រយ័ត្នក្រែងលោ​អ្នករាល់គ្នា​ត្រូវ​វិនាសដោយសារគ្នាឯង 16ដូច្នេះខ្ញុំ​សូម​ប្រាប់ថា​ចូរ​ដើរតាម​ព្រះ​វិញ្ញាណ​ចុះ​នោះ​អ្នក​មិនធ្វើតាមចំណង់តណ្ហា​ខាង​សាច់ឈាមឡើយ 17ដ្បិតសាច់ឈាមប៉ងប្រាថ្នាទាស់នឹង​ព្រះ​វិញ្ញាណរីឯ​ព្រះ​វិញ្ញាណ​ក៏​ទាស់នឹងសាច់ឈាម​ដែរ​ព្រោះទាំងពីរនេះប្រឆាំងគ្នាដូច្នេះ​អ្នករាល់គ្នា​មិនធ្វើ​អ្វី​ដែល​អ្នករាល់គ្នា​ចង់ទេ 18ប៉ុន្តែបើ​ព្រះ​វិញ្ញាណដឹកនាំអ្នករាល់គ្នា​នោះ​អ្នករាល់គ្នា​មិននៅក្រោមគម្ពីរវិន័យទេ 19រីឯកិច្ចការ​របស់​សាច់ឈាមវិញច្បាស់ណាស់គឺអំពើអសីលធម៌ខាងផ្លូវភេទ​អំពើ​ស្មោកគ្រោកល្មោភកាម 20ការថ្វាយបង្គំរូបព្រះមន្តអាគមសេចក្ដីសំអប់ការឈ្លោះប្រកែកសេចក្ដីច្រណែនកំហឹងការប្រជែងការបែកបាក់បក្សពួកនិយម 21សេចក្ដីឈ្នានីសការប្រមឹកស៊ីផឹកអ៊ូអែនិង​អ្វីៗ​ផ្សេងទៀត​ដែលស្រដៀងនឹងសេចក្ដីទាំងនេះដូចដែល​ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ខ្ញុំ​សូម​ប្រាប់អ្នករាល់គ្នាជាមុនថាអស់អ្នកដែលប្រព្រឹត្តយ៉ាងនោះ​នឹង​មិន​បាន​ទទួលនគរព្រះជាម្ចាស់​ទុកជា​មរតកឡើយ 22រីឯផលផ្លែរបស់​ព្រះ​វិញ្ញាណវិញគឺសេចក្ដីស្រលាញ់អំណរសេចក្ដីសុខសាន្តសេចក្ដីអត់ធ្មត់សេចក្ដីសប្បុរសសេចក្ដីល្អភាពស្មោះត្រង់ 23ចិត្តស្លូតបូតនិង​ការគ្រប់គ្រងចិត្ត​ហើយ​គ្មានក្រឹត្យវិន័យណាទាស់សេចក្ដីទាំងនេះឡើយ 24អស់អ្នកដែលជារបស់​ព្រះ​គ្រិស្ដយេស៊ូ​ពួកគេ​បាន​ឆ្កាងសាច់ឈាមជាមួយសេចក្ដីប៉ងប្រាថ្នាព្រមទាំងចំណង់តណ្ហាទាំងឡាយ​រួច​ហើយ 25បើយើង​រស់នៅ​តាម​ព្រះ​វិញ្ញាណ​នោះ​ត្រូវ​ដើរ​តាម​ព្រះ​វិញ្ញាណដែរ 26ចូរយើង​កុំ​ចង់បាន​កេរ្តិ៍ឈ្មោះឥតប្រយោជន៍​ទាំង​រករឿង​ឬ​ឈ្នានីសគ្នាទៅវិញទៅមកឡើយ
Copyright information for KhmKCB